នាយឧត្តមសេនីយ៍ គន់ គីម ដោះស្រាយដីសម្បទានសង្គមកិច្ច ជូនផ្ទះ និងដី ដល់អតីតយុទ្ធជនជិត ២០០គ្រួសារ ដែលគ្មានដី គ្មានផ្ទះ

កំពង់ធំ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំសន្ បានប្រារព្វធ្វើនិបាត បូកសរុប​លទ្ធផលការងារអតីតយុទ្ធជន ដែលសម្រេចបាននៅក្នុងខេត្តកំពង់ធំ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ២០២០  នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ អតីតយុទ្ធជនមកពីបណ្តាស្រុកក្រុង ជាង ៣០០នាក់ ។

 

នៅក្នុងពិធីសន្និបាត វត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី រួមទាំង ឯកឧត្តម សុខ លូ អភិបាលនិងជាប្រធាន ស.អ.ក ខេត្ត និងប្រតិភូអមដំណើរ។

កិច្ចប្រជុំនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងតាមគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា​ប្រធានសមាគមយុទ្ធជនកម្ពុជា មានចក្ខុវិស័យបានរៀបចំ​ជាសមាគមយុទ្ធជន​គោលបំណងគិតគូរពីសុខទុក្ខ​ប្រយោជន៍​បងប្អូនអតីតយុទ្ធជន ដែលពួកគាត់សុទ្ធសឹងតែជា​អ្នកចិត្តបូជាសាច់ស្រស់​ឈាមស្រស់​ចូលរួមធ្វើឱ្យប្រទេសសុខ​សន្តិភាព​។

 

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសាមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រោមការចង្អុលណែនាំរបស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជួយយកចិត្តទុកដាក់​ធ្វើឲ្យ​ការងារសមាគមអតីតយុទ្ធជន និងធ្វើឲ្យអតីតយុទ្ធជនទទួលបានភាពកក់ក្តៅ និងជឿជាក់ទុកចិត្ត រួមទាំងបាន​ស្មោះស្ម័គ្រ​រួមសុខរួមទុក្ខ ធ្វើដំណើរជាមួយនិងសម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍ ឆ្ពោះ​ទៅ​រកភាពរីកចម្រើន។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីថា បច្ចុប្បន្ននេះអតីតយុទ្ធជន ៣ ៥៧៣នាក់ បានជួយ​ដោះស្រាយសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំសរុប ១៤១ខ្នង និងកំពុងតែបន្តសាងសង់ ៣០ខ្នងទៀត ក្នុងនោះបន្ទាប់ពីសាងសង់រួច ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជួយ១៧ខ្នងផ្ទះបន្ថែមទៀត ចំណែកសមាគម​អតីត​យុទ្ធជន​ខេត្ត បានរកឃើញអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ ចំនួន ១៩៨គ្រួសារទៀត អត្ថប្រយោជន៍ ដែល​អតីត​យុទ្ធជនទទួលបាន ការបើកប្រាក់បេឡាមរណៈ ប្រាក់ធានារ៉ាប់រង ប័ណ្ណបេឡាជាតិ(ប.ស.ស) សាងសង់ផ្ទះជូន​អតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ និងមានដី តែគ្មានផ្ទះ។

 

 

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ឲ្យអាជ្ញាធរ និងស្ថាប័ន មន្ទីរពាក់ព័ន្ឋ រួមគ្នាយក ចិត្តទុ​ក​ដាក់ ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងត្រូវចូលរួមដោះស្រាយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត នៅតាមមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ឋត្រូវ សហការគ្នាដើម្បី ដោះស្រាយដោយ​និតិវិធី រក្សាដីសម្បទានសង្គមកិច្ច ដើម្បីទុកសំរាប់ការបែងចែកជូន ដល់អតីតយុទ្ធជន ដែលគ្មាន​ដីគ្មានផ្ទះ តាមការ​គិត​គូរ​ដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នសមាគមអតីតយុទ្ធជនកម្ពុជា។ ​ឯកឧត្តមមានប្រសាស៍កោតសរសើរដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងឯកឧត្តម អភិបាលខេត្ត ប្រធានកិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងដោះស្រាយ ស្បៀងអាហារ ការចុះសួរសុខទុក្ខ និងការ​សាងសង់ផ្ទះ​ជូនអតីតយុទ្ធជនយ៉ាងសកម្ម បានធ្វើឲ្យមានសកម្មភាពលេចធ្លោរ ក្នុងការងារអតីតយុទ្ធជន និងសូមអគុណ ប្រធាន គណកម្មការសមាគមស្រុកក្រុង រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ ដែលបានរួមសាមគ្គីគ្នា ធ្វើឲ្យការងារសម្រេចបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសំណូមពរ ឲ្យអាជ្ញាធរ កងម្លាំង និងមន្ទីរសូរិយោដី រួមទាំងមេភូមិ មេឃុំ រួមគ្នា​ដោះស្រាយបញ្ហាដី សម្បទានសង្គមកិច្ច ដើម្បីរក្សាទុកជូនដល់បងប្អូនអតីតយុទ្ធជន ដែលជាអតីតកងកម្លាំង ដែលមាន​ជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ជាង ២០០គ្រួសារ និងត្រូវចាត់វិធានការដាច់ខាត ចំពោះការរំលោភរុករាន្ទ​កាន់កាប់​ដី​ដោយខុសច្បាប់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ

អត្ថបទដែលជាប់ទាក់ទង