Detail Top Banner

ក្រសួងសុខាភិបាលប្រកាសអំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់ អ្នកដំណើរតាមនាវា WESTERDAM ចំនួន១៥៨០នាក់ ពុំមានផ្ទុកមេរោគ Covid-19 ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់អំពីសុខភាព អ្នកដំណើរតាមនាវា WESTERDAM ដោយគិតត្រឹមម៉ោង១៥.០០រសៀលថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ លទ្ធផលនៃការពិនិត្យសុខភាពអ្នកដំណើរតាមនាវា Westerdam ចំនួន ១៥៨០នាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្ហាញថា អវិជ្ជមាន ទាំងអស់។

ជាមួយនោះដែរ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ព្រមទាំងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តការប្រុងប្រយ័ត្ន និងធ្វើអនាម័យជាស្តង់ដារ ដើម្បីកាត់បន្ថយការប៉ះពាល់ និងកការចម្លងជំងឺមួយចំនួន។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់ អ្នកដំណើរតាមនាវា WESTERDAM ៖

អត្ថបទដែលជាប់ទាក់ទង