ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននឹងយុវនិតីសម្បទាបានបើកការដ្ឋានសាងសង និងជួសជុលអគាដើម្បីឲ្យមានសោភ័ណ្ឌភាពឡើងវិញ


ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានប្រារព្វបើកពិធីការដ្ឋានដាក់ឲ្យសាងសង់ នឹងជួសជុលអគារមជ្ឈមណ្ឌុលអតីតយុទ្ធជននឹងយុវនិតិ​សម្បទាខេត្ត ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជននឹងយុវនិតី​សម្បទា ដោយមានការចូលរួមពីមន្រ្តីរាជការគ្រប់ថ្នាក់នឹងប្រជាពលរដ្ឋជាច្រើនផងដែរ។


នៅក្នុងអង្កពិធីនោះដែលឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបញ្ជាក់ឲ្យដឹងថា មណ្ឌលយុវនីតិសម្បទា កសាងឡើងដើម្បីគ្រប់គ្រងអនីតិជនទំនាស់នឹងច្បាប់ ធានាការពារសិទ្ធិសុវត្ថិភាព និងលើកស្ទួយសុខុមាលភាពរាងកាយ និងស្មារតី របស់អនីតិជនជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមានៃអង្គការ សហប្រជាជាតិសម្រាប់គ្រប់គ្រង វិស័យយុត្តិធម៌អនីតិជន និងវិធានរបស់អង្គការ សហប្រជាជាតិសម្រាប់ការពារអនីតិជន ដែលត្រូវបានដកហូតសេរីភាព, ស្តារនីតិសម្បទាទណ្ឌិត និងធ្វើសមាហរណកម្មទណ្ឌិត ដែលបានអនុវត្តទោសរួច ហើយទៅក្នុងសង្គម និងសហគមន៍។


ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានអះអាងថា មណ្ឌលថែទាំនិងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតី ពុំមែនជាទីឃុំឃាំងនោះទេ ដោយមណ្ឌលនេះមានលក្ខណៈជាប្រព័ន្ធប្រៀប បានទៅនឹងផ្ទះ ដោយមានកន្លែងស្នាក់នៅ កន្លែងព្យាបាល កន្លែងបរិភោគអាហារ កន្លែងហាត់ប្រាណជាដើម។

ជាពិសសេសសម្រាប់ជនររងគ្រោះ ដែលទទួលបានភាពធូរស្រាល មានស្មារតីជាប្រក្រតីធម្មតាវិញ និងធ្វើសមហារណកម្មទៅកាន់សហគមន៍វិញ ដោយក្រសួងនឹងបន្តការតាមដានស្ថានភាពរបស់ពួកគេ។


សម្រាប់ទីតាំងមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានទំហំជិត៣ហិកតា មានទីតាំងមុខសាលាស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល។


ឯកឧត្តមបន្តថា មណ្ឌលនេះមានអគារសរុប១៧ខ្នង ដែលអគារត្រូវជួុដជុលមានចំនួុន ១២ខ្នង និងអគារត្រូវសាងសង់ថ្មីមានចំនួុន៥ខ្នង ហើយតាមការគ្រោងទុកមណកឌលនេះអាចសាងសង់រួចរាល់ដោយប្រើរយៈពេល១២ខែ។


សម្រាប់ការដាក់ដំណើរការមណ្ឌលថែទាំ និងស្ដារនិតិសប្បទាជនមានវិបល្ល័សស្មារតីនេះ មានការបែងចែកច្បាស់លាស់ ទៅតាមប្រភេទជនរងគ្រោះ ដោយជនរងគ្រោះជាស្រ្តី ជនរងគ្រោះជាបុរស និងជនមានស្មារតីមិនប្រក្រតីធ្ងន់ធ្ងរនៅដាច់ដោយឡែកពីគ្នា និងមន្ត្រីដែលបម្រើការនៅមជ្ឈមណ្ឌលមានចំនួន៦៨នាក់ ក្នុងនោះមន្ត្រីមកពីក្រសួងសង្គមកិច្ចចំនួន៣១រូប មកពីក្រសួងសុខាភិបាល មានចំនួន២៨រូប និងក្រសួង មហាផ្ទៃចំនួន៩រូប។ មន្ត្រីទាំងអស់នេះ ត្រូវបានបែកចែកជាវេនគ្នាដើម្បីធានាការងារ នៅក្នុង មជ្ឈមណ្ឌល ២៤ម៉ោងលើ២៤ម៉ោងតែម្តង៕

អត្ថបទដែលជាប់ទាក់ទង