យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា(Covid-19)
ភ្នំពេញ៖ ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងតែត្រៀមសប្បាយរីករាយក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខជិតចូលមកដល់ សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា Corona(Covid-19) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា ប្រទេសអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសនេប៉ាល់ ប្រទេសជប៉ុន ប្រទេសសិង្ហបូរី ប្រទេសកូរ៉េខាងត្បូង ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី។
អាការៈរោគគឺមានដូចជាការ ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។
មកទល់ពេលនេះ វីរុសCorona(Covid-19) មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេស និងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លង ប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ សូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ ឬមកកាន់មន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ 115 ជាបន្ទាន់។
អ្វីដែលជាកត្តាសំខាន់បំផុត ក៏សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ នឹងអាចធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខាតបង់លុយកាក់ ករណីឆ្លៀតបន្លំ និងបោកប្រាស់ផ្សេងៗជាច្រើនប្រភេទផងដែរ។
ទន្ទឹមនឹងនេះ សូមក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ឋ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ហើយលេខទូរស័ព្ទដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈ ត្រូវមានអ្នកប្រចាំការទទួលពេលខលចូល៕