Detail Top Banner

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងលោកអធិកាខណ្ឌ ហួរ ម៉េងវាង ចុះសាកសួរសុខទុក្ខគ្រួសារក្រីក្រ ១២០នាក់

ភ្នំពេញ ៖ គ្រួសារក្រីក្រចំនួន ១២០នាក់ មកពីសង្កាត់ចំនួន៣ ក្នុងខណ្ឌសែនសុខ ត្រូវបានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមការចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌ និងក្រុមការងារ រួមជាមួយព្រះគ្រូសុខុមោ រ័ត្ន សារឿន គ្រូចៅអធិការវត្តសំរោងអណ្តែត ។

បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ទុក្ខលំបាក គ្រោះប្រការណាមួយ តែងតែនឹងត្រូវបាន កាកបាទក្រហមកម្ពុជា ជួយដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោក ម៉ូវ ម៉ានិត បានឲ្យដឹងថា ដើម្បីផ្សារភ្ជាប់រវាងអាជ្ញាធរ ជាមួយបងប្អូនប្រជាពលរដ្ឋ បង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ ថ្នាក់ដឹកនាំ ថ្វីត្បិតតែជាអំណោយបន្តិចបន្តួចក៏ពិតមែន វាអាចដោះទ័លបានមួយគ្រា មានគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង