ក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ និងការដួលសន្លប់ ឬដួលស្លាប់
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល អញ្ជើញជាវាគ្មិនសន្និសីទសារព័ត៌មានកូវីដ-១៩ ដោយ អញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួង សុខាភិបាល និងជាប្រធានគណ:គ្រូពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាន សមាគមគ្រូពេទ្យសួតកម្ពុជា លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធាន ផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។