Detail Top Banner

ក្រុមខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រជែងបាន៣ពិន្ទុ ក្នុងការ​ប្រកួតវគ្គជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះទាំង៣ គឺខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ ប្រជែងបាន៣​ពិន្ទុ​ដូចៗគ្នា ក្រោយពីបានប្រកួតឈ្នះគូប្រកួតរៀងខ្លួន កាលពី ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅ​ក្នុងជំនួបន្សំពិន្ទុក្នុងពូល សប្តាហ៍ទី៥ វគ្គជម្រុះ ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។

ក្រុមខេត្តកំពង់ស្ពឺបានយកឈ្នះក្រុមខេត្តតាកែវ ដោយលទ្ធផល ២ទល់០ ខេត្តកោះកុង ​យកឈ្នះខេត្តកែប ៣ទល់២ និងខេត្តព្រះសីហនុ បានយកឈ្នះក្រុម ខេត្តកំពត ដោយលទ្ធផល ៥ទល់០ ចំពោះ៤ប្រកួតផ្សេងទៀត នៃសប្តាហ៍ទី៥នេះ​ដែរ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ រួមមាន៖ ក្រុមខេត្តបាត់ដំបង​ចែកគ្នា​ម្នាក់១ពិន្ទុជាមួយខេត្តកំពង់ឆ្នាំង ដោយរក្សា​លទ្ធផលស្មើគ្នា ២ទល់២ ខេត្តពោធិ៍សាត់ បំបាក់បន្ទាយមានជ័យ ៦ទល់០ សៀមរាប ចាញ់ ​ព្រះវិហារ ០ទល់១ ខណៈ​ខេត្ត​ព្រៃវែង និងខេត្តត្បូងឃ្មុំ ស្មើគ្នានោះ ២ទល់២។

នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការ​ប្រកួត​វគ្គសន្សំពិន្ទុក្នុងពូលទាំង៥ ដែលមាន​១៧ក្រុមនោះ នឹងត្រូវបញ្ចប់ជាស្ថាពរ ដោយគណៈកម្មការបច្ចេកទេសនៃគណៈកម្មការ​បាល់​ទាត់ជាតិកម្ពុជា CNCC នៃ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងរៀបចំចាប់ឆ្នោតជ្រើស​រើសគូ​ប្រកួតជាថ្មី សម្រាប់​វគ្គ​១/៤ ឬវគ្គ៨ក្រុមចុងក្រោយ ដោយ៨ក្រុមនោះគឺជាក្រុម​ចំណាត់ថ្នាក់​លេខ១ ​នៃ​ពូល​ទាំង៥ ស្មើនឹង៥ក្រុម រួមទាំងក្រុមចំណាត់ថ្នាក់លេខ២ ចំនួន៣ក្រុមដែលល្អផ្តាច់​គេនៃពូលទាំង៥៕

អត្ថបទដែលជាប់ទាក់ទង