មិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ COVID-19 ឬតំលៃព្យាបាល អ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ
ការអនុវត្តន៍នេះ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់
បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួនឬមានរោគសញ្ញាផ្លូវដង្ហេីមនិងទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡេីងដោយមេរោគ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្តនៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។
ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថា ចូលករណីសង្ស័យដែលតំរូវឱ្យយកវត្ថុ ឬតំរូវឱ្យសំរាកពេទ្យ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ COVID-19 ឬតំលៃព្យាបាល អ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន COVID-19 នោះទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយ:ដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស (មិនមែនហោះហេីរក្នុងខ្យល់ទេ) ។ ត្រូវចងចាំថា ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ អ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ។ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗ ដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ ប៉ះដៃទ្វារប៉ះជញ្ជាំងប៉ះបង្កាន់ដៃ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ អ្នកវិទ្យាសាស្រ្តរកឃេីញថា ក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង ។
ហេតុដូច្នេះ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ ៕