Detail Top Banner

ស្រ្តីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីអំពើលួច


ខេត្តកណ្តាល: ហេតុការណ៍នេះកើតឡើងនៅថ្ងៃអាទិត្យ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៧:០០ នាទីចំណុចភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ លី គន្ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។


ជនសង្ស័យឈ្មោះ អ ណ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ -បារីម៉ាក(MEVIUS) ម៉ាយសាវេន ចំនួន ៩សុង (បើគិតជាទឹកប្រាក់៤៩៥០០០រៀល) កាបូបស្ពាយចំនួន ១ ។ សូមជំរាបជូនថា បើយោងតាមសមត្ថកិច្ចឲ្យ NTVដឹងនាពេលកន្លង មកថា ស្រ្តីឈ្មោះ អ ណ នេះបានប្រព្រឹត្តអំពើលួចយកបារីរបស់ឈ្មោះ លី គន្ធី ជាច្រើនលើកមកហើយ។ តែនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៨នឹង០០នាទី ឈ្មោះ អ ណ បានមកទិញ នំនៅផ្ទះរបស់ឈ្មោះ លី គន្ធី ដដែល ហើយក៍បានបន្លំលួចបារី ម៉ាកម៉ាយសាវេនបន្តទៀត មានទាំងអស់ចំនួន ៦សុង យកទៅលក់ឲ្យគេបន្ត ចំណែកឈ្មោះ លី គន្ធី ដោយមានការសង្ស័យបានបាត់បារីម៉ាកម៉ាយសាវេន ជាញឹកញាប់ ក៍ឆែកកាម៉េរាសុវត្ថិភាពមើលឃើញ សកម្មភាពរបស់ឈ្មោះ អឿន ណាន លួចយកបារីម៉ាកម៉ាយសាវេន របស់ខ្លួនជាច្រើនលើក ។

លុះដល់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០ វេលាម៉ោង៧:០០នាទី ឈ្មោះ លី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះរបស់ខ្លូន ស្រាប់តែឈ្មោះ អឿន ណាន បានជិះម៉ូតូឌុបកូនស្រីមកដល់ផ្ទះឈ្មោះ លី គន្ធី ហើយធ្វើជាទិញនំ និងបន្លំលួចយកបារីម៉ាក ម៉ាយសាវេន របស់ឈ្មោះ លី គន្ធី ដាក់ក្នុងចង្កេះខោ និងកាបូប​ស្ពាយបានបារីចំនួន ៩សុង ពេលនោះឈ្មោះ លី គន្ធី បានចាប់ឈ្មោះ អ ណ ឆែកឃើញបារីរបស់ខ្លួនត្រូវឈ្មោះ អ ណ លួចដូចនេះ ក៍រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ និងដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះបានចំនួន ៨លើកមកហើយ។
ចំណែកឯជនរងគ្រោះអះអាងថា រយៈពេលតែ៩ថ្ងៃ ឆែកកាមម៉េរាសុវត្ថភាពឃើញជនសង្ស័យលួចបារីអស់ចំនួន ៥៩សុង គិតប្រាក់៣លានរៀល ករណីនេះ ចំពោះជនសង្ស័យ សមត្ថកិច្ចនគរបាលកំពុងបន្តអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង