ឯកឧត្តម ជុំ កុសល ចង់ឃើញពលរដ្ឋយើងចេះខ្លាច ចេះប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ឲ្យបានដូចការខ្លាច មេរោគ Covid-19
ឯកឧត្តម ជុំ កុសល ពិតជាចង់ឃើញពលរដ្ឋយើងចេះខ្លាច ចេះប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឲ្យបានដូចការខ្លាច រអាមេរោគ Covid-19 រាល់ថ្ងៃនេះ គឺពិតជាល្អណាស់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាអតិប្បរមា លោកបានសរសេរដូច្នោះនៅក្នុងបណ្តាញសង្គម។
បច្ចុប្បន្ន មានមនុស្សស្លាប់រៀងរាល់ថ្ងៃក្នុងចន្លោះពី៥ទៅ៦នាក់ដោយសារគ្រោះថ្នាក់នៅលើផ្លូវ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិរាប់សិបលានដុល្លារក្នុង១ឆ្នាំៗ មេរោគCovid-19 គឺជាប្រភេទមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មីងាយឆ្លង ប៉ុន្តែប្រសិនបើយើងចេះប្រយ័ត្នប្រយ៉ែងនិងធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យនោះយើងនឹងមានសុវត្ថិភាព ហើយមេរោគនេះវាមិនសម្លាប់មនុស្សភ្លាមៗដូចគ្រោះថ្នាក់ចរាចរណ៍នោះឡើយ ៕