Detail Top Banner

ឃាត់ខ្លួន​បុរស​ម្នាក់ ផុស​ព័ត៌មាន​ញុះញង់​​ដល់​សង្គម ​រឿង​វីរុស COVID-19

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា​ ឆ្នាំ២០២០នេះ បុរស​ម្នាក់​ឈ្មោះ កូយ សំអាត អាយុ​៣៥​ឆ្នាំ ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tep Visal ដែល​ផុស​ព័ត៌មាន​មិន​ពិត ទាក់ទង​ទៅ​នឹង​ករណី​វីរុស​កូ​វី​ដ​១៩ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​ទទួល​បានការ​ឯកភាព និង​យល់ព្រម​ពី​លោក​ព្រះរាជ​អ​ជ្ញា​រ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បុរស​រូប​នេះ ត្រូវ​ចោទ​ពី​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយ​យោង​តាម​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស ពី​៦​ខែ ដល់​២​ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង