Detail Top Banner

​ខេត្តមួយចំនួន ​នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល

ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា ​ចាប់ពី​ថ្ងៃទី១០-១៦ មីនា​ ឆ្នាំ២០២០​នេះ ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អតិបរមា ពី ៣៧-៣៩អង្សារសេ និង​អប្បបរមា មានពី ២៦-២៨អង្សារសេ។

ដោយ​ឡែក​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​​នឹង​មាន​ភ្លៀង​ខ្សោយ​ទៅ​មធ្យម ហើយ​នៅ​ថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២០​នេះ ផ្នែក​មួយ​ចំនួន​នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​ប៉ៃលិន នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម។

សូមចូលរួមថែរក្សាសុខភាពទាំងអស់គ្នាណា

អត្ថបទដែលជាប់ទាក់ទង