កិច្ចប្រជុំការិយាល័យជំនាញជាមួយបណ្តាខណ្ឌទាំង១៤ លើកផែនការ និងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ កិច្ចប្រជុំការិយាល័យជំនាញជាមួយបណ្តាខណ្ឌទាំង១៤ លើកផែនការ និងការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ចំណុចសំខាន់បំផុតទាមទារចង់ឲ្យបងប្អូនចូលរួមសហការគ្នាបើកបរគោរពច្បាប់ចរាចរណ៍ឱ្យគ្រប់ៗគ្នាទើបបានទៅរួច ។ សេចក្តីសុខសុវត្ថិភាពកើតមានគ្រប់ពេលវេលា ទាល់តែយើងគ្រប់គ្នាជាអ្នកប្រព្រឹត្តកុំឲ្យប្រាស់ចាកអំពីច្បាប់ ដើម្បីការពារអាយុជីវិតពលរដ្ឋទូទៅដែលកំពុងបើកបរយានយន្តប្រភេទនៅលើដងផ្លូវនាៗ ។
ជម្រាបថា ក្នុងមួយឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍ មានជាង៣ពាន់ករណី ហើយក្នុងមួយថ្ងៃៗ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោច៥នាក់ដែរក្នុងមួយថ្ងៃ ៕