គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជាយេីងបានរកឃេីញករណីជំងឺ COVID-19 សរុបចំនួន ៣ករណីហើយ
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨:៣០នាទីយប់ ប្រទេសកម្ពុជាយេីងបានរកឃេីញករណីជំងឺ COVID-19 សរុបចំនួន ៣ករណីហើយ ដែលនេះជាការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
ករណីទាំងនោះរួមមាន ៖
- ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ
- ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19
- ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ ។
អ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ នៅទូទាំងប្រទេសយេីង បានធ្វេីតេស្តសរុបទាំងអស់ចំនួន ៤៨២ករណីហើយ៕
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥