គ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាង ជំងឺឆ្លងទៅទៀត
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នូវតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួនបំផុត ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លងទៅទៀតនោះ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន សរសេរថា ខ្ញុំសូមកោតសរសើរចំពោះបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់មានការប្រុង ប្រយ័ត្នខ្ពស់ចំពោះសុខភាពអនាម័យផ្ទាល់ខ្លូន ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។
ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនបំផុតផងដែរ គឺត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់ សុវត្ថិភាពពេលបើកបរគ្រប់ពេលជានិច្ច ព្រោះគ្រោះថ្នាក់ចរាចរណ៍កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃច្រើនជាងជំងឺឆ្លងទៅទៀត។
សូមជូនពរបងប្អូនមានសុខភាពល្អ និងមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕