អគ្គីភ័យឆេះតូបលក់ដូរចំនួន៥ ស្ថិតនៅផ្សារក្រមួនភូមិបាយ៉ាប តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី
ភ្នំណេញ៖ នៅវេលាម៉ោង ២០:៣៥នាទីយប់ ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្សារក្រមួនភូមិបាយ៉ាប តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ផ្លូវលេខ១០២៨ ក្រុមទី១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គីភ័យនេះ បានបង្កឲ្យមានការឆាបឆេះផ្ទះដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ឹម សារឿន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប្រភេទសំណង់ជាតូបសង់ពីដែកដំបូលស័ង្គសី ទំហំប្រហាក់ប្រហែល ៤ម៉ែត្រ គុណនឹង ១១ម៉ែត្រ ការឆេះនេះបង្កឲ្យមានការខូចខាតគឺឆេះតូបលក់ដូរចំនួន ៥តូប រួមមានតូបបិទតែមម៉ូតូ ទំហំ ៤ម៉ែត្រ គុណនឹង ១១ម៉ែត្រ ចំនួន ១តូប ឆេះតូបកាត់ដេរសម្លៀកបំពាក់ ទំហំ ៣ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់ចាប់ហួយ ទំហំ ៣ម៉ែត្រ គុណនឹងម៉ែត្រ ចំនួន ១តូប ឆេះតូបបិទតែមម៉ូតូ ទំហំ ៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់និងជួសជុលទូរស័ព្ទដៃ ទំហំ ៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ឆេះតូបលក់ចាប់ហួយនិងផ្លែឈើ ទំហំ ៤ម៉ែត្រ គុណនឹង១១ម៉ែត្រ ចំនួន ១តូប ។
ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ដែលប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង ៦៥ម៉ែត្រគូប រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង ៤ម៉ែត្រគូប រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានស្មើនឹង ៦ម៉ែត្រគូប រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។
ក្រោយពីពន្លត់ចប់នៅម៉ោង២១.៣៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ទំហ៊ុំនៃការខូចខាតយើងនៅមិនទាន់ទទួលបានពីសមត្ថកិច្ចនៅឡើយនោះទេ ៕