យេីងរកឃេីញអ្នកជំងឺ COVID19 សរុបទាំងអស់ ១២ករណី
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង១១:៤០នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ យេីងរកឃេីញអ្នកជំងឺ COVID19 សរុបថ្ងៃនេះ ៥នាក់ទៀត (ពេលថ្ងៃប្រកាស១ករណី និងពេលយប់ប្រកាស៤ករណីទៀត) ដូច្នេះសរុបទាំងអស់ ១២ករណី ។
១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន ពួកគាត់ទាំងអស់មានសញ្ញាតិចតួច និងគ្មានរោគសញ្ញា មានន័យថា មានសុខភាល្អនៅឡេីយ ។
មកដល់ម៉ោង១១:៤០នាទី ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ១២ករណីហើយ ដោយក្នុងនោះមាន ៖
១-បុរសជនជាតិចិន មកពីទីក្រុងវូហានម្នាក់ (ជាសះស្បើយ)
២-បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប (កំពុងសំរាកព្យាបាលនៅខេត្តសៀមរាប)
៣-ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៤-បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៥-ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
៦-បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
៧-បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
៨-បុរសជនជាតិបារាំងស្បែកខ្មៅ អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
៩-កុមារជនជាតិបារាំងអាយុ ៤ខែ ដែលជាកូនជនជាតិបារាំងអាយុ៣៥ឆ្នាំនៅភ្នំពេញ
១០-បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង
១១-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ីនៅខេត្តព្រះវិហាររអាយុ៣៥ឆ្នាំ
១២-ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ី អាយុ៣៩ឆ្នាំ នៅខេត្តស្ទឹងត្រែង ។
យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថា មានការចំលងជំងឺនៅក្នុងសហគមន៍នៅឡេីយទេ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥