អ្នកកើតជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយបើគិតមកត្រឹមថ្ងៃទី១៧ ម៉ោង៣.១០នាទីល្ងាចនេះ

គួររំលឹកថា កាលពីម៉ោង១១:២០នាទី​ ថ្ងៃទី១៥​ មីនា​ ២០២០​ CDC រកឃើញអ្នកជំងឺ​ COVID19 សរុប ៥នាក់បន្ថែមទៀត​ ប្រកាសពេលថ្ងៃ ១ករណី​ និងពេលយប់ប្រកាស៤ករណីទៀត​​ ដូច្នេះសរុបទាំងអស់​ ១២ករណី​ ។
សរុបពេលនោះ ១១ករណីដែលនាំចូលពីប្រទេសក្រៅទាំងអស់​ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ ពួកគាត់ខ្លះមានសញ្ញាតិចតួចនិងបុគ្គលផ្សេងទៀតគ្រាន់តែផ្ទុកមេរោគCOVID19 គ្មានរោគសញ្ញា​គួរឱ្យកត់សំគាល់ មានន័យថាមានសុខភាល្អ​នៅឡើយ​ ។
បើគិតមកត្រឹមថ្ងៃទី១៧ ម៉ោង៣.១០នាទីល្ងាចនេះ CDC រកឃើញករណីជនជាតិខ្មែរឥស្លាម​ ១១​នាក់បន្ថែមទៀត​ ដែលមកពី ពិធីសាសនានៅប្រទេសម៉ាឡេស៊ី​ និងជនជាតិខ្មែរ​ ១​នាក់ សរុប​ ១២​នាក់​ ជាករណីថ្មី​ វិជ្ជមានវីរុសកូវីដ​១៩​។

សូមបញ្ជាក់ថា បូកទាំងករណីថ្មី១២នេះផង អ្នកកើតជំងឺកូវីត១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ។
អ្នកទាំង២៤នាក់នោះរួមមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរឥស្លាម នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥-១៦៖ បុរសខ្មែរឥស្លាម ២នាក់ (អាយុ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា ទី១៧, ១៨, ១៩,
ទី២០៖ បុរសខ្មែរឥស្លាម (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសខ្មែរឥស្លាម អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសខ្មែរឥស្លាម អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣(២៤)៖ បុរសខ្មែរឥស្លាម អាយុ៧៥ឆ្នាំ និង ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ដូច្នេះសរុបទាំងអស់ប្រទេសCDC រកឃើញចំនួន​ ២៤ករណី​ហើយ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការចំលងជំងឺ ក្នុងសហគមន៍នៅឡើយទេ​ ៕ ព័ត៌មានសូមទាក់ទងលេខ​ ១១៥

អត្ថបទដែលជាប់ទាក់ទង