យុវជនម្នាក់បង្កអំពើហឹង្សាក្នុងគ្រួសារ នគរបាលវៃខ្នោះ
ខេត្តកណ្តាល៖ នគរបាលស្រុកស្អាងចុះឃាត់ខ្លួនយុវជនម្នាក់ក្នុងករណីបង្កអំពើហឹង្សាក្នុងគ្រួសារ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែមីនាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនរងគ្រោះម្នាក់ឈ្មោះ ហ៉ឺន ស្រីវីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មការិនីរោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។( រងរបួសក្បាលផ្នែកខាងក្រោយចំនួន ១កាំបិតប្រវែង ៧សង់ទីម៉ែត្ រនិងដៃចំនួន ១កាំបិតត្រូវជាប្រពន្ធ ជនសង្ស័យឈ្មោះ យ៉ិន ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាប្ដី) មានមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាងចាប់យកមានកាំបិតប៉័ងតោចំនួន១។
យោងតាមសមត្ថកិច្ចបានឲ្យអ្នកយកពត៌មានទូរទស្សន៍នាគពន្ធ័NTVយើងដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលេី ឈ្មោះ យ៉ិន ម៉ៅ បានសួរប្រពន្ធឈ្មោះ ហ៉ឺន ស្រីវីន ជនរងគ្រោះ រកសោរផ្ទះរួចហេីយអ្នកទាំងពីរក៏បានទាក់ពាក្យសម្ដីជាមួយគ្នារហូតដល់បានប្រតាយប្រតប់គ្នាទៅវិញទៅមក ពេលនោះ ឈ្មោះ យុិនម៉ៅ ជាជនដៃដល់ខឹង ក៏បានយកកាំបិតប៉័ងតោ កាប់ទៅលេីឈ្មោះ ហ៉ឺន ស្រីវីន ជនរងគ្រោះ ចំក្បាលផ្នែកខាងក្រោយចំនួន ១កាំបិត និងដៃចំនួន ១កាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ រួចហេីយក៏បានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ពេលទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលក្រាំងយ៉ូវ បានទៅដល់កន្លែងកេីតហេតុ នឹងបានធ្វេីការឃាត់ខ្លួនឈ្មោះ យុិន ម៉ៅ (ជនសង្ស័យ)មកសាកសួរ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕ សភារាជNTV