តុលាកាប្រជាជន ចាប់វាយបុរសម្នាក់ក្នុងចំណោម២នាក់ទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពចូលលួចម៉ូតូដល់ក្នុងផ្ទះមិនបានសម្រេច
ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផាត់ អឿន អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជនរងគ្រោះមានឈ្មោះ មុំ ស្រីកា ភេទស្រី អាយុ៤០ឆ្នាំ លក់ដូរ រស់នៅផ្ទះកើតហេតុ។ ម៉ូតូដែលលួចមិនបានសំរេចម៉ាកZOOMER ពណ៌ក្រហម បាត់ដំបង 1AG-6682 ។
តាមប្រភពព័ត័មាននៅមុនកើតហេតុមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក Beat ទៅធ្វើសកម្មភាពលួចម៉ូតូដែលនៅដល់ក្នុងផ្ទះស្របពេលនោះ ម្ចាស់ងើបចេញមកទាន់ ស្រែកចោរៗជួយចាប់ចោរ ផ្អើលពលរដ្ឋចេញមកជួយចាប់បានម្នាក់វាយទ្រោមខ្លួន ម្នាក់បើកម៉ូតូគេចបាត់ស្រមោល ។
ក្រោយពីឃាត់ខ្លួនបានប្រជាពលរដ្ឋនាំគ្នាស្វគមន៍មួយដៃមួយជើង រួចទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ៕