ក្រសួងធនធានទឹកនិងឧតុនិយម នឹងសាងសង់ស្ថានីយរាដាទី២ថ្មីមួយទៀតនៅខេត្តកំពង់ធំនាខាងពេលមុននេះ

ក្រសួងធនធានទឹកនិងឧតុនិយម នឹងសាងសង់ស្ថានីយរាដាទី២ថ្មីមួយទៀតនៅខេត្តកំពង់ធំនាពេលខាងមុននេះ ដែលមានវិសាលភាពគ្រប់ដណ្តាប់បាននៅទូទាំងប្រទេស ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា ការសាងសង់ស្ថានីយរាដាទី២នៅខេត្តកំពង់ធំនេះវាជាចំណុចកណ្តាលក្នុងប្រទេសកម្ពុជា ដើម្បីប្រមូលទិន្នន័យគ្រប់គ្រាន់កាន់តែសំបូរបែបក្នុងការព្យាករណ៍និងជូនដំណឹង​​ដល់សារណៈជនបានទាន់ពេលវេលា និងមានភាពសុក្រិតជាងមុន។
មានប្រសាសន៍នៅក្នុងសន្និតទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួង​ធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែមីនា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានបញ្ជាក់ថា ស្ថានីយរាដាទី២នៅខេត្តកំពង់ធំនេះមានកិច្ចសហប្រតិបត្តិការជាមួយធាគាអភិវឌ្ឍន៍អាស៊ី(ADB) ។ ស្ថានីយនេះនិង បំពាក់នូវឧបករណ៍បច្ចេកវិទ្យា រួមទាំងប្រព័ន្ឋលំហទិន្នន័យ ប្រព័ន្ឋព្យាករណ៍ និងផ្កាយរណបដែលអាចចាប់យកស្ថានភាពពពកនិងបាតុភូតផ្សេងៗជាច្រើនទៀត។
ជាការពិតក្រសួងធនធានទឹកនិងឧតុនិយមដូចខ្ញុំបានលើកដូចខាងដើមយើងនិងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាលប្រទេសជាមិត្តក៏ដូចជាដៃគូអភិវឌ្ឍន៍ ហើយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នទាំងវិស័យទឹកនិងការប្រៃប្រួលអាកាសធាតុហើយស្ថានីយរាដាទី២នៅខេត្តកំពង់ធំនេះគឺយើងធ្វើសហការជាមួយធានាគារអភិវឌ្ឍន៍អាស៊ីតែបើយើងតំឡើងមួយទៀតនៅកំពងធំជាចំណុចកណ្តាលចឹងដំណើរការនៃការសាងសង់ស្ថានីយរាដាទី២និងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ចាន់ យុត្ថា បញ្ជាក់ថា ការសាងសង់ស្ថានីយរាដាទី២ថ្មីនៅខេត្តកំពង់ធំនេះគ្រោងនិងចំណាយទឹកប្រាក់ប្រមាណជា ៧លានដុល្លារសហរដ្ឋអាមេរិច៕

 

អត្ថបទដែលជាប់ទាក់ទង