ខេត្ដកណ្ដាលត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោងសម្រាប់អន្ដរាគមន៍ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩COVID-19(ឆ្នាំ២០២០)

ខេត្តកណ្តាល៖ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល និងជាអនុប្រធានគណៈកម្មការខេត្តបានត្រៀមកម្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩(COVID-19)​ សម្រាប់អន្ដរាគមន៍ជាស្រេច២៤ម៉ោងលើ២៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ជាចាំបាច់សម្រាប់អ្វីមួយដែលកើតឡើងឲស្របតាមគោលការណ៍របស់លោកអភិបាលខេត្ដហើយក៏ដូចជាគណៈបញ្ជាការឯករដ្ឋបាលក្រុង/ស្រុកដែលពាក់ព័ន្ធនឹងទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ COVID-19 បើកន្លែងណាពលរដ្ឋមានបញ្ហាជំងឺនេះលោកស្នងការនឹងបញ្ជូនកម្លាំងជួយអន្ដរាគមន៍ភ្លាមៗ ។ ការលើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងអង្កពិធីប្រជុំការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត(COVID-19) នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ដ​កណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ដ​កណ្ដាល និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩(COVID-19)ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ដ ,ស្នងការនគរបាលខេត្ដ មេបញ្ជាការសឹករងខេត្ដ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដនិងលោកអភិបាលក្រុងស្រុកទាំង១១ក្នុងខេត្តកណ្តាលផងដែរ។


លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្ដកណ្ដាលបានឲ្យដឹងទៀតថា:ជម្ងឺឆ្លងកូវីដ១៩(COVID-19)នេះ គឺជាបញ្ហាមួយដែលអាចធ្វើឲរីករាលដាលខ្លាំងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងខេត្ដកណ្ដាលយើងបើយើងមិនទប់ស្កាត់ទេនោះហើយក៏ធ្វើឲយើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំងរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ដយើងផងដែរ ទោះបីជម្ងឺឆ្លងនេះនៅក្នុងខេត្ដកណ្ដាលយើងមានតួលេខតិចតួចក៏ដោយ យើងត្រូវតែរួមគ្នាទប់ស្កាត់ ពិនិត្យតាមដានរាល់ថ្ងៃជូនប្រជាពលរដ្ឋ ក៏ដូចជាគ្រប់មជ្ឈដ្ឋានទាំងអស់ដែលត្រឡប់មកពីធ្វើការពីក្រៅប្រទេសវិញ ហើយថ្មីៗនេះ កម្មករខ្មែរយើងបានត្រឡប់មកពីប្រទេសថៃចូលក្នុងប្រទេសយើងវិញយ៉ាងគំហ៊ុគ ជាពិសេសក្នុងមូលដ្ឋានរបស់យើង ហើយក្នុងនាមលោកជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩(COVID-19) ដែលមានឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ដជាប្រធាន លោកបានចាត់តាំងឲត្រៀមនិងរៀបចំកម្លាំងអន្ដរាគមន៍ពិសេសកម្លាំងទាំង៣សម្រាប់អន្ដរាគមន៍២៤ម៉ោងលើ២៤ម៉ោងនឹងគ្រប់គ្រងស្ថានការគ្រប់បែបយ៉ាងតម្រូវការចាំបាច់អ្វីមួយរបស់អភិបាលខេត្ដ ក៏ដូចជាគណៈបញ្ជាការឯករដ្ឋបាលក្រុង/ស្រុកទាំង១១ដែលពាក់ព័ន្ធនឹងជម្ងឺឆ្លងកូវីដ១៩( COVID-19ជាដាច់ខាត់)លោកនឹងបញ្ជូនកម្លាំងជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែបើពាក់ព័ន្ធក្នុងការបច្ចេកទេសនៃការព្យាបាល ក្រុមការងាររបស់លោកគឺគ្មានជំនាញនោះទេ។


លោកឧត្ដមសេនីយ៍ស្នងការបានបន្ថែមទៀតថា លោកបានចាត់តាំងឲ្យកម្លាំងរបស់លោកផ្នែកសន្ដិសុខ ក៏ដូចជាតាមបណ្ដាក្រុងស្រុកក្ដាប់ឲបាននូវព័ត៌មានផ្សេងៗដែលកើតឡើងទាំងព័ត៌មានបំប៉ោងមិនមែនជាការពិតដែលបង្ហោះតាមបណ្ដាញសង្គម ក៏ដូចជាប្រជាពលរដ្ឋ ឬក៏កម្មករដែលចូលមកមិនបានសហការណ៍ ឬមិនស្ថិតនៅដាច់ដោយឡែកពីគ្នា គឺត្រូវយកព័ត៌មានទាំងនេះ មករាយការណ៍ជូនលោក ដើម្បីយកព័ត៌មានទាំងនោះរាយការណ៍ជូនលោកអភិបាលខេត្ដ ហើយលោកក៏ឲ្យអធិការក្រុងស្រុកត្រូវធ្វើជាសេនាធិការផ្ទាល់ទៅអភិបាលស្រុកក្រុងតែម្ដង ដើម្បីងាយស្រួលការបង្កាទប់ស្កាត់បានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង