ពិធីប្រកាសនិងតែងតាំងចូលកាន់មុខតំណែងនាយរងប៉ុស្តិ៍ព្រែកគយ ត្រូវបានថ្នាក់លើតែងតាំងជានាយប៉ុស្តិ៍ស្អាងភ្នំ
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ នៅសាលាឃុំស្អាងភ្នំ បានរៀបចំពិធីតែងតាំងឲ្យចូលកាន់មុខតំណែជានាយប៉ុស្តិ៍ស្អាងភ្នំ ដោយមានការចូលរួមពីលោកស្នងការរង លោកអភិបាលរងស្រុក លោកមេឃុំ លោកមេភូមិគ្រប់ភូមិនឹងមន្រីនគរបាលនៃអធិការស្រុក មន្រ្តីនគរបាលប៉ុស្តិ៍ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
នៅក្នុងអង្កពិធីប្រកាសនឹងតែងតាំងចូលកាន់មុខតំណែងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ ចាន់ សាវឿន ស្នងការងនឹងលោក ជី គីមហៃ អភិបាលរងស្រុកស្អាង ខណៈនោះដែរលោក ឃីម សុខខៃ
បានឡើងអានរបាយការណ៍ប្តេជ្ញាជូនគណៈអធិបតីឲ្យបានជ្រាបនៅប៉ុស្តិ៍នគរបាលឃុំស្អាងភ្នំ បច្ចុប្បន្ននេះមានចំនួន៩ភូមិ ហើយភូមិនិមួយៗកម្លាំងនគរបាលប៉ុស្តិ៍ត្រូវតែចុះពិនិត្យសភាពការណ៍ទូរទៅជាប្រចាំផងដែរដើម្បីការពារសណ្តាប់សធ្នាប់ជាពិសេសការអនុវត្តន៍បាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាពក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ។
ក្នុងអង្កពិធីលោឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនការងារភស្តុភារនិងហិញ្ញវត្ថុ និងជាតំណាងដ៍ខ្ពងខ្ពស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងលោកអនុសេនីយ៍ឯក ឃឹម សុខខៃ ពីនាយរងប៉ុស្ត៍នគបាលរដ្ឋបាលព្រែកគយ ទៅជានាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្អាងភ្នំ ស្រុកស្អាង ដែលចំណុះឲ្យអធិការដ្ឋាននគបាលស្រុកស្អាងខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រីបានថ្លែងបន្តថា កម្លាំងនគរបាលមានតួនាទីបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈជូនប្រជាពលរដ្ឋទូរទៅ ក្នុងនោះកម្លាំងនគបាលក៍មានការងារគ្រប់គ្រងជាលក្ខណៈរដ្ឋបាលទៅតាមជំនាញដើម្បីផ្តល់សេវាបម្រើជូនប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ ជាការងារសេវាបម្រើជូនប្រជាពលរដ្ឋឲ្យមានតម្លារភាពនិងរហ័សទាន់សភាពការណ៍ ស្នងការដ្ឋាននគបាលខេត្តបានបង្កើតនិងបែងចែកនូវក្រុមអ្នកនាំពាក្យនិងក្រុមប្រត្តិកម្មរហ័ស ដើម្បីដោះស្រាយជួនប្រជាពលរដ្ឋស្របទៅតាមគោលការ ៩ចំណុចភូមិឃុំមានសុវត្ថភាព របស់ប្រមុខរាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍បន្តថា ក្រុមប្រត្តិកម្មរហ័សនេះបង្កើតឡើងដើម្បីទទួលពាក្យបណ្តឹងរិះគន់របស់ប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍បញ្ជាក់ឲ្យដឹងថា ប៉ុស្តិ៍នគបាលរដ្ឋបាលឃុំសព្វថ្ងៃមានចំនួន ១២៧ប៉ុស្តិ៍ក្នុងខេត្តកណ្តាល គឺប៉ុស្តិ៍និមួយៗនោះត្រូវទទួលខុសត្រូវការងារផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ជៀសវាងបញ្ហាកើតឡើងពលរដ្ឋខលទូរស័ព្ទមិនចូល ចូលហើយមិនលើក ជាពិសេសដូចជារឿងល្បែងស៊ីសង ទីតាំងពីអ្នកជល់មាន់ពលរដ្ឋដាក់ពាក្យប្តឹងមេប៉ុស្តិ៍ទទួលហើយតែមិនអនុវត្តន៍ ឬធ្វើសៀវភៅគ្រួសារ។ល។ ក្រុមប្រត្តិកម្មរហ័សបានដឹងហើយថា លោកនាយប៉ុស្តិ៍និងត្រៀមខ្លួនឲ្យហើយទៅគឺលោកស្នងការនគបាលខេត្តនឹងចាត់វិធានការតាមការងាររដ្ឋបាលលេខ ០០៦ របស់នគរបាលជាតិតែម្តង ដោយមិនបន្តធូររលុងនោះទេ។ លោកឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា ដើម្បីអោយនាយប៉ុស្តិ៍ទាំងអស់នោះត្រៀមខ្លួន គឺត្រូវទាមទារទី១៖ បង្កើនសមត្ថភាពទទួលខុសត្រូវ ទី២៖ ធ្វើការសាមគ្គីភាពនៅក្នុងអង្កភាពប៉ុស្តិ៍ឲ្យបានល្អ មានការរទំនាក់ទំនងជាមួយមេឃុំ ក្រុមប្រឹក្សាឃុំមេភូមិ និងប្រជាពលរដ្ឋឲ្យមានភាពស្អិតរល្មួតតែមួយក្នុងការងារនិងបង្កើនសាមគ្គីភាពឲ្យបានល្អ។ លោកឧត្តមសេនីយ៍ត្រី បានផ្តាំផ្ញើរដល់នាយប៉ុស្តិ៍ដែលចូលកាន់តំណែងថ្មី ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តន៍តាមគោលការនយោបាយរបស់រាជដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ ។
លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងក៍បានអំពាវនាវដល់មន្ត្រីកងកម្លាំងក្រោមឱវាទនិងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ហើយត្រូវចេះអនាម័យរាងកាយខ្លួនជាប្រចាំអោយបានល្អដោយលាងដៃនិងសាប៊ូរឬទឹកអាកុលជាញឹកញ៉ាប់និងសម្អាតខ្លួនជាប្រចាំ ពីព្រោះបច្ចុប្បន្ននេះសភាពការណ៍លើពិភពលោកបានកើតឡើងនូវជំងឺឆ្លងកូវិដ១៩ ធ្វើឲ្យប្រទេសលើពិភពលោកយើងនេះមានការភយ័ព្រួយចំពោះបញ្ហានេះចំណុចបញ្ហា ៤យ៉ាង គឺបញ្ហាការទូតទំនាក់ទំនង បញ្ហារវប្បធម៌ បញ្ហារទេសចរណ៍ បញ្ហារសេដ្ឋកិច្ច ជាកត្តាប្រឈមដ៍សំខាន់ណាស់៕