Detail Top Banner

បើមានមែន លោកអភិបាលខេត្តកំពង់ធំ ថានឹងបញ្ជារឲ្យគេវាយកម្ទេចរបងធ្វើរំលោភលើផ្លូវសាធារណៈនោះភ្លាម

ភ្នំពេញ៖​ កាលពីប៉ុន្មានថ្ងៃមុន មហាជនផ្ទុះប្រតិកម្មជាខ្លាំង ក្រោយពីបានឃើញរូបថតប៉ុន្មានសន្លឹក ដែលគេធ្វើរបងថ្មរំលោភមកលើផ្លូវ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។

ពេលនេះ រូបភាពទាំងនោះត្រូវបានលោក សុខ លូ អភិបាលខេត្តកំពង់ធំ ឃើញហើយ ព្រមទាំងណែនាំឲ្យលោកអភិបាលស្រុកបារាយណ៍ ចុះទៅពិនិត្យមើល បើឃើញដូចមានការបង្ហោះលើហ្វេសប៊ុកនេះពិតមែន ត្រូវវាយកម្ទេចចោលតែម្ដង ដោយគ្មានការយោគយល់ឡើយ ។

បើយោងតាម Pheng Vannak News ដែលបានបង្ហោះកាលពី១ម៉ោងមុននោះមានខ្លឹមសារថា “ ប្រហែលដោយមានការបារម្ភខ្លាច វីរុសកូវីដ១៩ ឆ្លងចូលទៅក្នុងផ្ទះពួកគាត់ មានគ្រួសារមួយរស់នៅឃុំសំរោង ស្រុក បារាយណ៍ ខេត្តកំពង់ធំ បានសាងសង់របងលើដីចំណីផ្លូវ ដើម្បីទប់ស្កាត់កុំអោយវីរុសកូវីដ១៩ ចូលផ្ទះពួកគាត់បាន ។ពាក់ព័ន្ធនឹងការសាងសង់របងលើដីចំណីផ្លូវនេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ នៅមុននេះបន្តិចបានប្រាប់ខ្ញុំថា ឯកឧត្ដមបានណែនាំអោយអភិបាលស្រុកបារាយណ៍ ចុះទៅពិនិត្យមើលហើយ បើឃើញដូចមានបង្ហោះលើហ្វេសប៊ុកនេះមែន គឺអោយវាយកំទេចចោលតែម្ដងដោយគ្មានការយោគយល់ឡើយ ”៕

អត្ថបទដែលជាប់ទាក់ទង