ពេលនេះកម្ពុជាមានភារកិច្ច ៣សំខាន់ៗ ដែលត្រូវធ្វើ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ពេលនេះកម្ពុជាមានភារកិច្ច ៣​សំខាន់ៗដែលត្រូវធ្វើដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩ ខណៈដែលកម្ពុជាមានកើន​ឡើង​ ៩៣ករណី ។
ថ្លែងក្នុងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ មុននឹង​ចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺ​កូវីដ១៩ (COVID-19) ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាវីរុសកូវីដ១៩ ដែលពិភពលោកកំពុងតែ​មានការព្រួយបារម្ភនោះ រួមទាំងកម្ពុជាផងដែរ សំរាប់កម្ពុជា ដោយសារតែជំងឺកូវីដ​១៩នេះ សុទ្ធសឹងតែជនបរទេសចម្លងមកឲ្យកម្ពុជា មិនមែនកម្ពុជាចម្លងទៅបរទេស​នោះទេ ។

ដូច្នេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គ្រប់ភាគីពាក់ព័ន្ធទី១ ត្រូវបន្តការពារពី​ខាង​ក្រៅ ទី២ ការពារកុំឲ្យអ្នកកើតជំងឺហើយ កុំឲ្យឆ្លងទៅអ្នកដ៏ទៃទៀត និងទី៣ ព្យាបាលអ្នកដែលផ្ទុកជំងឺកូវីដ១៩ ឲ្យជាសះស្បើយ ។
ធ្វើមិចកុំឲ្យស្លាប់ដូចនៅអាមេរិក កុំឲ្យស្លាប់ដូចនៅអ៊ីតាលី កុំឲ្យស្លាប់ដូចនៅ អេស្បាញ កុំឲ្យស្លាប់ដូចនៅបារាំង និយាយអញ្ចឹងហ្មងទៅ អស់លោកនៅ​អាមេរិកាំង​ រឺអស់លោកនៅអ៊ឺរ៉ុប។ កុំថាខ្ញុំបង្អាប់អ៊ឺរ៉ុបអី ប៉ុន្តែខ្ញុំចង់និយាយសម្រាប់​ប្រជាពលរដ្ឋរបស់យើងថា សូម្បីតែប្រព័ន្ធការពារ​ដែលគេចាត់ទុកថា​ប្រទេសជឿន​លឿនបំផុត មនុស្សស្លាប់គរជើងនិយាយតាមម៉ាបែបព្រោះដោយសារមានអ្នកខ្លះ ចូលចិត្តណាស់សរសេរ ប្រព័ន្ធការពារដល់ទន់ខ្សោយរបស់ឡាវ ប្រព័ន្ធការពារក៏ទន់​ខ្សោយរបស់ភូមា ប្រព័ន្ធការពារក៏ទន់ខ្សោយរបស់នេប៉ាល់ ប្រព័ន្ធការពារក៏ទន់​ខ្សោយ​របស់ស្រីលង្កាការ ចូលចិត្តណាស់និយាយ ប៉ុន្តែការជាក់ស្តែងអ្នកណា​ងាប់​ច្រើនជាង និយាយឲ្យពិត និយាយមក មើលយើងយកគោលការអង្គការសុខភាពពិភព លោក មកនិយាយវិញទៅ ខ្ញុំសូមគោរពចំពោះអង្គការសុខភាពពិភពលោក ទាំងលោកអគ្គនាយកក៏ដូច​ជាមន្ត្រី​អង្គការសុខភាពពិភពលោកដែលរាយនៅតាមប្រទេស គេមានគុណធម៌ណាស់​ក្នុងការ​និយាយស្តី ៕

អត្ថបទដែលជាប់ទាក់ទង