ទីបំផុតអង្គភាពបានប្រគល់ក្រុមយោធាដែលព្រហេីន ហ៊ានវាយជនពិកា ឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ អង្គភាពបានប្រគល់ក្រុមយោធាដែលប្រហេីន ហ៊ានវាយជនពិកា ឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន យកទៅចាត់ការតាមនីតិវិធី។
សូមជម្រាប ក្រុមយោធា កងការពារព្រំដែនលេខ៥០៤ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកម្លាំង ទៅបង្កបញ្ហា វាយបុគ្គលិកអគ្គិសនីម្នាក់ ដែលជាជនពិកា អង្គុយលើរទេះ ដោយសារផ្តាច់អគ្គិសនី ព្រោះមិនបានបង់លុយច្រើនខែ។
ក្រោយពីផ្ទះការរិះគន់យ៉ាងខ្លាំង លើបណ្ដាញសង្គមហ្វេសបុក នៅពេលឃើញ យោធាមួយក្រុម ទៅអុកឡុក និងវាយជនពិការម្នាក់ ទើបនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ អង្គភាពបានប្រគល់ក្រុមយោធាបង្កទាំងនោះ ទៅឱ្យកម្លាំង កងរាជអាវុធហត្ថខេត្តប៉ៃលិន យកទៅសាកសួរ និងចាត់ការតាមនីតិវិធី ៕