Detail Top Banner

ផ្ទះឈើមួយខ្នងឆេះហ្មត់ ដោយសារបុរសម្នាក់ជាកូន​បង្កេីតក្នុងគ្រួសារមួយ

ខេត្តបាត់ដំបង៖​​ មានករណីអគ្គិភ័យ​មួយ ផ្តេីមដោយបុរសម្នាក់ជាកូន​បង្កេីតក្នុងគ្រួសារមួយ ដែលមានស្មារតីវិប្បលាសជាអ្នកបង្ក​ បានធ្វើឲ្យផ្ទះឈើមួយខ្នងឆេះហ្មត់។

តាមបញ្ជាភ្លាមៗរបស់ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង ​សមត្ថកិច្ចនគរបាល​(អគ្គិភ័យ)បានចេញអន្តរា​គម​ន៍ពន្លត់ករណីអគ្គិភ័យមួយកន្លែងស្ថិតនៅក្នុងក្រុមទី៣ ភូមិអូរតាគាំ១ សង្កាត់​ទួល​តា​ឯក ​ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​នា​ វេលា​រសៀល​ ​ថ្ងៃទី២៨​ ខែ​មីនា​ ឆ្នាំ​២០២០​នេះ​។

ពេលនេះសមត្ថកិច្ចនគរបាល​បានប្រេី​ប្រាស់រថយន្តអគ្គិភ័យចំនួន ៣គ្រឿងបាញ់ពន្លត់ រីឯលំនៅដ្ឋានមួយខ្នងធ្វេីពីឈេីខាងលេីថ្មខាងក្រោម ត្រូវបានអគ្គិភ័យលេបត្របាក់អស់៕

អត្ថបទដែលជាប់ទាក់ទង