លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញចុះមកជួបលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកអង្គរធំ និងចូលរួមផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងការពារជំងឺCOVID-19
ខេត្តសៀមរាប៖ លោកជំទាវ ទាង អេង ទៀ សីហា មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចុះមកជួបលោកគ្រូ អ្នកគ្រូពេទ្យនៅទីនេះផ្ទាល់ ក្នុងឳកាសចូលរួមផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងការពារជំងឺCOVID-19 និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកប្រគល់ជូនមណ្ឌលសុខភាពចំនួន២កន្លែងនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ។
លោកជំទាវ ទាង អេង ទៀ សីហា ក៏បានពាំនាំនីវបណ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ទីកន្លែង ទីណាមានទុកលំបាកទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ។
លោកជំទាវ ទាង អេង ទៀ សីហា បានថ្លែងនូវអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ក្នុងការជួយពិនិត្យតាមដាន ជួយសង្គ្រោះដល់ប្រជាពលរដ្ឋគ្រប់ៗរូប ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យ និងទៅពិនិត្យសុខភាពក្នុងករណីសង្ស័យពាក់ព័ន្ធនឹងរោគសញ្ញា ដូចដែលក្រសួងសុខាភិបាលកម្ពុជា បានប្រកាស និងណែនាំ៕