ឯកឧត្តម ហ៊ុន ជា បានបរិច្ចាគទឹកប្រាក់ និងទឹកអនាម័យជាច្រើនពាន់ដប ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជម្ងឺកូវិដ១៩

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ជា បានបរិច្ចាគ ទឹកអនាម័យជាច្រើនពាន់ដបតាមរយៈឯកឧត្តម សាយ សំអាល់ ដែលក្នុងនោះ ឯកឧត្តម បានសរសេរថា << ” ចែករំលែកក្ដីស្រលាញ់ ❤️🇰🇭❤️🕊” ខ្មែររួមគ្នា ទើបខ្មែរខ្លាំង ការចែករំលែក និងជួយគ្នានៅគ្រាអាសន្ន គឺជាការធ្វើឡើងដោយចេញពីចិត្តស្រលាញ់ និងការព្រួយបារម្ភដោយឥតលក្ខខណ្ឌ។

ចែករំលែកក្ដីស្រលាញ់ទាំងអស់គ្នាដើម្បី បងប្អូនជនរួមជាតិ 🇰🇭 ទាំងអស់គ្នា

ស្រលាញ់គ្នាក្នុងគ្រាក្រ!!!!
ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក!!!!

ដោយការគោរពស្រលាញ់ពីខ្ញុំ ហ៊ុន ជា❤️🇰🇭🕊 >> ។

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ (COVID-19) ដែលស្ថិតក្នុងស្ថានភាពបន្តរីករាលដាលនេះផងដែរ ឯកឧត្តម ហ៊ុន ជា បានបរិច្ចាគដោយស័្មគ្រចិត្តនូវទឹកប្រាក់ចំនួន ៤០០០ដុល្លារអាមេរិកាំង ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)៕

អត្ថបទដែលជាប់ទាក់ទង