ឯកឧត្តម ជា សុមេធី ថ្លែងអំណរគុណដល់ ក្រុមហ៊ុន SKD ដែលបានឧបត្ថម្ភ ទឹកអាល់កុលចំនួន ២០០០លីត្រ ជូនដល់រដ្ឋបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖  នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា ឡាយ ម៉េងស៊ុន អគ្គនាយកក្រុមហ៊ុន SKD ដែលបានឧបត្ថម្ភ ទឹក​អាល់​កុល​ចំនួន ២០០០លីត្រ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុង​ប្រតិបត្តិការប្រយុទ្ធនឹង​ជំងឺ COVID-19 ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។

ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ទាំងនេះគឺជា កាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់ លោកឧកញ៉ា ដែល​បាន ឧបត្ថម្ភនៅទឹកអាកុលទាំងអស់នេះសម្រាប់ រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារ និងជាការរួមចំណែក​យ៉ាង​សំខាន់ក្នុងការទប់ស្កាត់ មិនឲ្យមានការរីករាលដាល នៃវីរ៉ុស Covid19 នេះ។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ជំងឺវីរុស Covid 19 បាននិងកំពុងឆ្លង និងសម្លាប់មនុស្សរាប់ម៉ឺននាក់​នៅលើពិភពលោក ចំណែកនៅក្នុងប្រទេសកម្ពុជាយើងជំងឺនេះ ក៏បានរាលដាលឆ្លងមកកម្ពុជានោះផងដែរ។

ឯកឧត្តមក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវអនុវត្តតាមការណែនាំរបស់​ក្រសួង​សុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺ Covid19 មកដល់ខ្លួន​យើង នឹងនៅក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដមក៏សូមជូនពរដល់លោកឧកញ៉ា និងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំង​ពិភពលោកនេះ។

សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានករណីរកឃើញនូវវីរុស Covid19 ឆ្លងមកប្រជាជននៅក្នុងខេត្តព្រៃវែងនោះនៅឡើយទេ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

អត្ថបទដែលជាប់ទាក់ទង