“អំពើញុះញង់ឲ្យអនីតិជនបរិភោគគ្រឿងស្រវឹង ត្រូវជាប់ពន្ធនាគាររហូតដល់២ឆ្នាំ”
យោងតាមមាត្រា៣៤៣ នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើញុះញង់អនីតិជនដោយផ្ទាល់អោយបរិភោគជាប្រចាំ និង យ៉ាងច្រើននូវគ្រឿងស្រវឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល” ៕