សម្ដេចក្រឡាហោម ស ខេង ចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ ៣ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង បរិច្ចាគនូវប្រាក់បៀវត្សរ៍៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួម ប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ ១៩ (Covid-19)។
បើយោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា “ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សប្រចាំខែ រយៈពេល០៣ខែ គិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្មរបស់ខ្លួន ក្នុងភារកិច្ចដ៏មានសារៈសំខាន់នេះ តាមការគួរ៕”
អត្ថបទដែលជាប់ទាក់ទង