អាមេរិក ទប់លែងជាប់ហើយ ត្រឹម១ថ្ងៃមានអ្នកស្លាប់ជិត ២ពាន់នាក់ ឯអ្នកឆ្លងជម្ងឺកូវិត១៩ កើនដល់ជិត៤០មុឺននាក់
យោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទូទាំងអាមេរិក មានអ្នកស្លា ប់ដោយកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោង កន្លងមកមានដល់ទៅ១៩២៥នាក់ ធ្វើឲ្យអ្នកស្លា ប់ នៅអាមេរិកកើនឡើងដល់ទៅ ជិត ១៣ពាន់នាក់ហើយ។ ករណីឆ្លងសរុបនៅអាមេរិក កើនដល់ ៣៩៥៧៣៩នាក់។ ក្រុមអ្នកឯកទេសបានលើកឡើងថា ចំនួននេះអាចនឹងបន្តកើនឡើង២-៣ថ្ងៃខាងមុខទៀត។
តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យវេជ្ជសាស្ត្រខ្លាំង ប៉ុន្តែមិនអាច ការពារខ្លួនបានពីកូវីដ-១៩នោះឡើយ។ក្រុមមនុស្សមួយចំនួនបានដាក់ចោទសួរថា កូវីដ-១៩ កំពុងតែដេញជើងប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្លាំងមែនឬ?
ក្នុងពេលដែលប្រទេសមានវិស័យវេជ្ជសាស្ត្រ ខ្សោយ តែអ្នកឆ្លងនិងស្លា ប់ ដោយកូវីដ-១៩ មានតិចជាង ប្រទេសដែលខ្លាំងក្នុងវិស័យនេះ។ ក្រៅពីអាមេរិក នៅមាន អេស្ប៉ាញ អ៊ីតាលី បារាំង គឺមានអ្នកស្លា ប់ ច្រើនជាងគេបង្អស់ ក្នុងចំណោយប្រទេសនិងដែនដីជាង២២០ ដែលបានឆ្លងកូវីដ-១៩។
នៅពេលនេះ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១៩៤២ករណី ស្លាប់សរុប ១៤០៤៥នាក់ ស្លាប់ថ្មី ៧០៤នាក់ ។ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥៥៨៦ករណី ស្លាប់សរុប ១៧១២៧នាក់ ស្លាប់ថ្មី ៦០៤នាក់។ បារាំង ករណីឆ្លងកើនដល់ ១០៩០៦៩ករណី ស្លាប់សរុប ១០៣២៨នាក់ ស្លាប់ថ្មី១៤១៧នាក់៕ by thecambodiatimes