អង្គការសុខភាពពិភពលោកថា ករណីឆ្លងជំងឺ COVID-19 នៅអឺរ៉ុបមានចំនួនលើសពី ៦៨៧០០០ករណី
ប្រភពAKP យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺរាតត្បាតនៅតែបន្តរីករាលដាល ហើយឥឡូវនេះបានឆ្លងដល់មនុស្សចំនួន ១៥០០០០០នាក់ហើយនៅទូទាំងពិភពលោក ក្នុងនោះប្រទេសជាច្រើនបានដាក់ចេញនូវវិធានការឃ្លាតឆ្ងាយពីសង្គមយ៉ាងធ្ងន់ធ្ងរ នឹងបានបិទព្រំដែនរបស់ពួកគេដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ និងបន្ធូរបន្ថយសម្ពាធទៅលើសេវាកម្មថែទាំសុខភាពរបស់ពួកគេ។
យោងតាមសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីករណីឆ្លងប្រមាណជិត ៤០០០០០ករណីនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ ខណៈដែលប្រទេសអ៊ីតាលី និងអេស្ប៉ាញ នៅតែជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត គឺចំនួន ១៦៥២៥នាក់ និង ១៣០៥៥នាក់ រៀងៗខ្លួន៕