Detail Top Banner

រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ ត្រៀមរៀបចំផែនការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩មេសា

ភ្នំពេញ៖ នាព្រលប់ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបន្ទាន់ ត្រៀមរៀបចំផែនការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល​ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតនៃជំងឺកូវីដ-១៩។

អត្ថបទដែលជាប់ទាក់ទង