សូមកុំភ្ញាក់ផ្អើល! រថក្រោះ និងរថពាសដែក ២២គ្រឿង នឹងត្រូវចល័តពីខេត្តកំពតមកបន្ទាយនៅចោមចៅ

ភ្នំពេញ៖ យោងតាមបទបញ្ជាអគ្គបញ្ជាការដ្ឋានចុះហត្ថលេខាដោយអគ្គ មេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍វង្សពិសេន ឱ្យដឹងថា អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជូនដំណឹងពីការចល័តរថក្រោះ និងរថពាសដែកចំនួន២២គ្រឿង ពីខេត្តកំពត ចូលមកក្នុងបន្ទាយនៅចោមចៅ។

ការចល័តរថក្រោះ T-55 ចំនួន១០គ្រឿង និងរថពាសដែកប្រភេទ BMP1 ចំនួន១២គ្រឿង គ្រោងនឹងធ្វើឡើងពីថ្ងៃទី១០ ដល់១១មេសា ពីសាលាហ្វឹកហ្វឺនតេជោសែនជុំគីរីនៃខេត្តកំពត វិលត្រឡប់មកកាន់ទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង