ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ បាននាំយក អង្ក ក្រម៉ា ខកំប៉ុង សាប៊ូលាងដៃ និងសំលៀកបំពាក់ប្រជាការពារភូមិ ទៅចែកជូនប្រជាពលរដ្
ខេត្តកណ្តាល៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តន៌តាមអនុសាសន៌នែនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី របស់កម្ពុជាយើង ព្រឹកមុិញនេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងក្រុមការងារ បាននាំយក អង្ក ក្រម៉ា ខកំប៉ុង សាប៊ូលាងដៃ និងសំលៀកបំពាក់ប្រជាការពារភូមិ ទៅចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតមួយចំនួន នៅភូមិអរជួន ឃុំកោះខែល ខេត្តកណ្តាល ដើម្បីចែករំលែកដល់ការលំបាកមួយចំនួន របស់ក្រុមគ្រួសារចំនួន ៨គ្រួសារ។
ជាមួយគ្នានេះឯកឧត្តមបានផ្តាំផ្ងើដល់ប្រជាពលរដ្ឋត្រូវអនុវត្តន៌តាមការនែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដើម្បីការពារការីករាលដាលមេរោគកូវីត១៩នៅក្នុងភូមិ និងសហគមន៌៕