Detail Top Banner

អតីតវីរបុរស Liverpool លោក Sir Kenny ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19

លីវើភូល៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Sir Kenny Dalglish ដែលជាអតីតវីរបុរសក្រុមខ្លាំងអង់គ្លេស Liverpool នៅពេលថ្មីៗនេះ ត្រូវបានធ្វើតេស្តវិជ្ជមានលើវីរុសឆ្លង COIVD-19 ដែលបញ្ហានេះត្រូវផ្តល់ដំណឹងដោយក្រុមគ្រួសាររបស់លោក ខណៈលោកក៏កំពុងតែសម្រាកព្យាបាល់នៅមន្ទីរពេទ្យដែរ។

លោក Sir Kenny បច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ សញ្ជាតិអង់គ្លេស បានតេស្តវិជ្ជមាន COVID-19 ខណៈមេរោគនៅមិនទាន់បង្ហាញរោគសញ្ញានៅឡើយទេ ដែលលោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃពុធ ក្នុងការព្យាបាលមេរោគឆ្លងដោយតម្រូវចាក់ថ្នាំតាមសរសៃឈាម។ ជុំវិញបញ្ហានេះក្រុមគ្រួសារលោក បានបង្ហាញអារម្មណ៍សោកស្តាយនៅពេលដែល Sir Kenny បានតេស្តវិជ្ជមានបែបនេះ ដែលកំពុងមានវ័យជ្រេផងនោះ។

លោក Sir Kenny ជាអតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool ក្នុងសម័យកាលឆ្នាំ១៩៨៥-១៩៩១ ដោយបង្ហាញខ្លួនបាន ៣៥៥ប្រកួតលើទីលាន រកបាន១១៨គ្រាប់ មុនពេលផ្ទេរពីក្រុម Celtic របស់ប្រទេសស្កុតឡេន ហើយក្នុងសម័យកាលនោះ លោកបានឈ្នះពានរង្វាន់កិត្តិយសធំៗជាច្រើនចំនួន៨ មុនពេលវិវត្តន៍ក្លាយជាគូ្របង្វឹកក្នុងឆ្នាំ២០១១ និងធ្លាប់ដឹកនាំក្រុមហង្សក្រហម ឈ្នះពានអឺរ៉ុប៣ ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង