កម្មករ-និយោជិត ក្នុងរោងចក្រមួយចំនួននៅតែបន្តធ្វើការដូចធម្មតា
ទិដ្ឋភាពកម្មករ-កម្មការិនីចូលធ្វើការនៅរោងចក្រ ឌឺ លុច្ស (D’luxe) ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។
កម្មករ-និយោជិតនៅតែបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនមានឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនោះឡើយ ស្របតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល ដើម្បីការពារភូមិដ្ឋាន សហគមន៍នៅឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ១៩។