ក្រសួងសុខាភិបាល រកឃេីញអ្នកជំងឺ​(COVID-19)​ ២ករណីថ្មី ព្យាបាលជាសះស្បេីយ​ចំនួន​ ២ករណីទៀត​ សរុប ៧៧នាក់

រហូតម៉ោង​ ៩ព្រឹក ថ្ងៃទី​ ១២ មេសា​ ២០២០​ ក្រសួងសុខាភិបាលរកឃេីញអ្នកជំងឺ​ COVID-19​ ២ករណីថ្មី (ជនជាតិវៀតណាមម្នាក់ និងជនជាតិកាណាដាកាត់ចិនម្នាក់)​ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ និងបានព្យាបាលជាសះស្បេីយ​ចំនួន​ ២ករណីទៀត​ សរុប ៧៧នាក់ ស្លាប់គ្មាន​ ​។
ក្រសួងសុខាភិបាលពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ដូច្នេះសូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ បេីមិនចាំបាច់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង