ប្រទេសកម្ពុជាពុំទាន់រកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ទៀតទេ អ្នកជាសះស្បេីយ​សរុប ៧៧នាក់

ភ្នំពេញ៖ រហូតម៉ោង​ ៩ព្រឹក ថ្ងៃទី​១៣​ ខែមេសា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំទាន់រកឃេីញអ្នកជំងឺ​ COVID-19​ ករណីថ្មី​ ជាសរុបប្រទេសយេីងមានចំនួន​ ១២២ករណី​​ដដែល​ និងករណីអ្នកជាសះស្បេីយ​សរុប ៧៧នាក់ ស្លាប់គ្មាន​ ​។
ក្រសួងសុខាភិបាលពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។
ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង