ប្រជាពលរដ្ឋជិត៣ពាន់នាក់នៅស្រុកទ្រាំង ខេត្តតាកែវ អស់បារម្ភពីអត់ការងារធ្វើ

ភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីការយល់ព្រមចុះបញ្ជីគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តតាកែវ ក្រោមទុនជិត៦លានដុល្លារ ដែលជាលក្ខណៈផ្ដល់ការងារឲ្យប្រជាពលរដ្ឋជិត ៣ពាន់នាក់ មានការងារធ្វើ។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន “CAMBODIAN WUXI JIN MAO GARMENT CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ក្រោមទុនជិត ៦លានដុល្លារ

ដែលក្រុមហ៊ុនខាងវិនិយោគខាងលើ មានទីតាំង ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៧៤នាក់៕

អត្ថបទដែលជាប់ទាក់ទង