ស្នងការខេត្តកណ្តាលដឹកនាំកម្លាំងចុះពិនិត្យកន្លែងកេីតហេតុបន្ទាប់ពីមានករណីបាញ់សម្លាប់មន្ត្រីប៉ុស្តិ៍កោះឧកញ៉ាតី
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងឆ្លងសាឡាង ទាំងយប់បន្ទាប់ពីទទួលដំណឹងរាយការណ៍ថា មានករណីមន្ត្រីប៉ុស្តិ៍កោះឧកញ៉ាតីម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ដោយសារជនដៃដល់ជាបងថ្លៃបានបាញ់សម្លាប់កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះឪពុកជនរងគ្រោះ នៅក្នុងភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល។
ដោយសារភ្លើងប្រចណ្ឌ ជនដៃដល់ជាបងថ្លៃ ឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបាញ់ប្រហាប្អូនថ្លៃ ឈ្មោះ ម៉ៅ ប៊ុនហេង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងចុះទៅកាន់ទីតាំងកន្លែងកើតហេតុ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងឡើងលើសាឡាងនៅម៉ោង ៩:០០នាទីយប់នេះ ទៅកើតហេតុនៅចំណុចភូមិចុងកោះ ឃុំកោះឧញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីមានករណីនេះកេីតឡេីងភ្លាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំកម្លាំងជំនាញចុះពិនិត្យកន្លែងកេីតហេតុផ្ទាល់និងស្វែងរកចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។
ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិ៍បាក់ខែង បានបាញ់ សម្លាប់ជនរងគ្រោះរួចបានគេចខ្លួន ៕