អបអរក្រសួងសុខាភិបាល ដែលទទួលបានជ័យជំនះ លើការគ្រប់គ្រងជម្ងឺកូវីដ១៩
ភ្នំពេញ៖ រហូតមកដល់ម៉ោង ៨:៣០នាទី ថ្ងៃទី ១៧ មេសា ២០២០ យេីងទទួលបានទិន្នន័យថ្មីពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC និងក្រសួងសុខាភិបាល ស្តីពីការរកឃេីញអ្នកជំងឺ COVID-19ករណីថ្មីដដែល ជាសរុបប្រទេសកម្ពុជាយេីងមានចំនួន ១២២ករណី និង ២ករណីជាសះស្បេីយ សរុប ៩៨នាក់ (ស្លាប់គ្មាន)។
ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥