ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ផ្តល់ជូន​សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នូវជេលលាងដៃនិងម៉ាស់ ដេីម្បីប្រេីប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​១៩

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តល់ជូន​សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នូវជេលលាងសម្អាតដៃចំនួន ៤៤៨ដប និងម៉ាស់ចំនួន ៥០០០ ដេីម្បីប្រេីប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩​ (COVID-19)។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ក៏បានគោរពជូនពរ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមគ្រួសារ ព្រមទាំងលោក លោកស្រី​ ដែលជាមន្ត្រីក្រោមឱវាទ សូមឲ្យជួបប្រទះតែសេចក្តីសុខ​ សេចក្តីចម្រេីន​ និងជួបនូវពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ ដោយក្តីគោរពដ៏ខ្ពស់បំផុត ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីផងដែរ។
អត្ថបទដែលជាប់ទាក់ទង