តំបន់ក្បែរប្រជុំកោះ Ogasawara របស់ជប៉ុន រងការវាយប្រហារដោយរញ្ជួយដីកម្រិតធ្ងន់ ៦,៩រ៉ិចទ័រ
តូក្យូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
គ្រោះធម្មជាតិរញ្ជួយដីដែលមានកម្រិតធ្ងន់ ៦,៩រ៉ិចទ័រ បានវាយប្រហារតំបន់ដែនសមុទ្រ ស្ថិតនៅក្បែរប្រជុំកោះ អូហ្គាសាវ៉ារ៉ា (Ogasawara) ភាគខាងត្បូងប្រទេសជប៉ុន ដែលមានចម្ងាយ ១០០០គីឡូម៉ែត្រពីទីក្រុងតូក្យូ។
ភ្លាមៗបែបនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬជនរងគ្រោះដែលអាចអាចមានឡើងនៅឡើយទេ ខណៈការព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។ ប្រជុំកោះ Ogasawara ស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក និងមានប្រជាជនជប៉ុនរស់នៅតែជាង ២០០០នាក់ប៉ុណ្ណោះ៕ by FN