ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តខ្មែរឥស្លាម ដើម្បីស្វែងយល់អំពី ព័ត៌មានពិត និងក្លែងក្លាយ ទាក់ទងទៅនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស យុវជនស្ម័គ្រចិត្ត ដើម្បីអភិវឌ្ឍកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តខ្មែរឥស្លាម ដើម្បីស្វែងយល់អំពី ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងជំងឺកូវីដ១៩ នៅក្នុងឱកាសនៃពិធីបុណ្យរ៉ាម៉ាដន ជាខែបួសនៃសាសនាឥស្លាម ដែលនឹងចូលមកនាថ្ងៃខាងមុខនេះ ។