Detail Top Banner

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានជនខិលខូចយកឈ្មោះទៅប្រើសម្រាប់បោកប្រាស់ក្រោមលេសថា សុំជំនួយ

ភ្នំពេញ៖ មានជនខិលខូចបានព្យាយាមយកឈ្មោះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទៅប្រើបោកប្រាស់ប្រជាពលរដ្ឋ ដោយយកលេសថា សុំជំនួយបម្រើក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ ។

លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិច Telagram យ៉ាងដូច្នេះថា លេខទូរស័ព្ទមួយខ្សែ ០៨៨ ៤៨៥ ២៧៣៩ បានបន្លំខ្លួនធ្វើជាលោកស្រី ដើម្បីទាក់ទងសុំជំនួយពីសប្បុរសជន ដូចជាសុំក្រមា និងសម្ភារផ្សេងៗ ដូច្នេះប្រសិនបើមានលេខខាងលើទំនាក់ទំនងទៅបងប្អូនប្រជាពលរដ្ឋ មិនថា ប្រើក្នុង Telagram ឬទូរស័ព្ទផ្ទាល់យ៉ាងណាក្ដី សូមបងប្អូនប្រជាពលរដ្ឋ កុំចាញ់បោកឲ្យសោះ ៕

អត្ថបទដែលជាប់ទាក់ទង