ជោគជ័យថ្មីបន្ថែមទៀតរបស់វិស័យសុខាភិបាលនៃកម្ពុជា

ភ្នំពេញ៖ រហូតដល់ម៉ោង​០៧:០០នាទីព្រឹក ថ្ងៃទី​២៦ ខែមេសា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺ COVID-19​ ថ្មី​ទេ​ ទោះបីជាមិនមានករណីជាសះស្បេីយថ្មីយ៉ាងណាក៏ដោយ ជាសរុបយេីងមាន ១១៧នាក់ជាសះស្បេីយដដែល​ និងអ្នកជំងឺនៅសល់កំពុងសំរាកព្យាបាល​នៅពេទ្យចំនួន​ ៥នាក់(ស្លាប់គ្មាន​ )។
ពិតមែនតែពុំទាន់រកឃេីញករណីថ្មីទៀតក៏ដោយ សូមបងប្អូនបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុត នៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ ១១៤៦១ ស្មេីនឹង​ ៧១៦ ក្នុង១លាននាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
អត្ថបទដែលជាប់ទាក់ទង