Detail Top Banner

បើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយ បណ្ដាលឲ្យ…


ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានបានបើកបរម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុលទៅបុកគូទរថយន្តមិនស្គាល់ម៉ាកពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗគួអោយរន្ធត់នៅកន្លែង។

ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមិនស្គាល់ម៉ាក១​គ្រឿងបើកពីលិចទៅកើតបន្ទាប់មកស្រាប់តែមានបុរសម្នាក់បើកម៉ូតូក្នុងល្បឿនយ៉ាងលឿន ទៅដល់ចំណុចកើតហេតុខាងលើបានបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្តង។ ហេតុការនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៨ និង៣៩ ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៤ ពណ៍ខ្មៅពាក់ស្លាក លេខបាត់ដំបង 1Q-3119 ដែលបើកបរមកពីលិចទៅកើត ស្របទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ ភេទប្រុស
ខូចខាតម៉ូតូ ១គ្រឿងធ្ងន់។


ចំពោះម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិ៍សរដើម្បីបញ្ជូនទៅឲ្យជំនាញកសាងសំណុំរឿងស្រាវជ្រាវរកអ្នកបើកបររថយន្តយកមកដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕ ដោយ អ៊ុំ ចិត្ត្រា

អត្ថបទដែលជាប់ទាក់ទង